លោកវេជ្ជបណ្ឌិត ភួង ចាន់ថន ប្រធានការិយាល័យបង្ការនិងគ្រប់គ្រងជំងឺ និងលោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពីលក្ខខណ្ឌប្រភេទ និងកម្រិតពិការភាពសម្រាប់ក្រុមប្រឹក្សាវាយតម្លៃប្រភេទ និងកម្រិតពិការភាព
បេីកវគ្គសិក្ខាសាលាក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងបានលេីកឡេីងនូវការសរសេីរ និងថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅដែលក្រសួងពាក់ព័ន្ធ ដែលបានជួយដោយមនុស្សធម៌ដល់ជនពិការភាពដោយអង្គវិញ្ញាណផ្សេងៗ ប្រពន្ធសរសៃប្រសាទ ស្មារតីផ្លូវចិត្ត ពិការភាពពីកំណេីត បញ្ហាពិការភាពដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវវាយតម្លៃនូវកម្រិតនៃភាពពិការភាព ដេីម្បីជួយពួកគេឱ្យស្តារឡេីងវិញដោយវាយតម្លៃទំហំដេីម្បីងាយស្រួលក្នុងការព្យាបាល និងបញ្ហាមួយទៀតគឺពិការភាពដោយជំងឺមិនឆ្លងដែលមានច្រេីនដែលប៉ះពាល់ដល់សរសៃឈាមខួរក្បាល(AVC) ជាដេីម ដេីម្បីស្តារកែកុនលទ្ធភាពពលកម្ម ឱ្យបានប្រសេីរឡេីង ដែលដេីរព្រមគ្នាក្នុងគោលនយោបាយយុទ្ធសាស្ត្រស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ។
រៀបចំដោយ៖ នាយកដ្ឋានមន្ទីរពេទ្យ
ឧបត្ថមថវិកាដោយ៖ អង្គការCHAI
ធ្វើនៅមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង
ថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៤