លោក ទូច ប៊ុណ្ណារិទ្ធ ប្រធានការិយាល័យ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់ប្រជាកសិករអ្នកចិញ្ចឹមជ្រូក ចំនួន ០១វគ្គ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៤០នាក់ ស្រី ២០នាក់។
ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង