លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក និងជាជនបង្គោលការងារគណនេយ្យភាពសង្គមប្រចាំស្រុកគិរីសាគរ និងលោក ទន់ សេដ្ឋា ប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក ចុះពិនិត្យតាមដានការងារគណនេយ្យភាពសង្គម និងចុះបិទផ្ទាំងpost on អង្គភាពផ្ដល់សេវាទាំងបី(សាលាបឋម មណ្ឌលសុខភាព និងរដ្ឋបាលឃុំ )ក្នុងឆ្នាំ២០២៣ ។លោកបានណែនាំអោយអង្គភាពផ្ដល់សេវាទាំងបីថែរក្សាផ្ទាំងពត៌មានគណនេយ្យភាពសង្គមអោយបានល្អ និងផ្សព្វផ្សាយការងារផ្សេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងអាកប្បកិរិយា រវាងអ្នកផ្ដល់សេវា និងទទួលសេវាអោយបានសមរម្យ ។
ថ្ងៃចន្ទ ៤ រោច ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
January 29, 2024