ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជេីញចុះត្រួតពិនិត្យ និងតាមដានការងារដំណើរការរៀបចំសេចក្តីព្រាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលឃុំកោះកាពិ ដើម្បីជួយគាំទ្រ និងជម្រុញលើដំណើរការអនុវត្តកម្មវិធីវិនិយោគឱ្យមានប្រសិទ្ធភាព តាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្ត នៅសាលាឃុំកោះកាពិ
សមាសភាពចូលរួមមានមេឃុំស្តីទី ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ជំនួយការរដ្ឋបាលឃុំ។