រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារបច្ចេកទេសកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចខេត្តកោះកុង ប្រជុំពិនិត្យនិងពិភាក្សា អំពីសំណើសូមទទួលស្កាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច “ជង” ក្នុងភូមិសាស្រ្តខេត្ត

ក្រុមការងារបច្ចេកទេសកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចខេត្តកោះកុង ប្រជុំពិនិត្យនិងពិភាក្សា អំពីសំណើសូមទទួលស្កាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច “ជង” ក្នុងភូមិសាស្រ្តខេត្ត

លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចខេត្តកោះកុង ដែលមានសមាសភាពមកពី មន្ទីរ អង្គភាព ទីចាត់ការជំនាញចំណុះសាលាខេត្ត អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងអ្នកពាក់ព័ន្ធ ដើម្បីប្រជុំពិនិត្យ និងពិភាក្សា អំពីសំណើសូមទទួលស្កាល់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិច “ជង” ចំនួនពីរ(២)សហគមន៍ ស្ថិតនៅភូមិប្រឡាយ ឃុំប្រឡាយ និងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
ជាលទ្ធផល បានពិនិត្យឃើញថា សំណើ និងនីតិវិធីស្នើសូមទទួលស្គាល់របស់សហគមន៍ទាំងពីរខាងលើ ពិតជាត្រឹមត្រូវ និងមានការទទួលស្គាល់ពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដោយទន្ទឹមនឹងនោះ សហគមន៍ បានថែរក្សានូវប្រពៃណី ទំនៀមទម្លាប់ របៀបនៃការរស់នៅ និងការប្រើប្រាស់ដីធ្លី ជាដើម។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រីអភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំ ឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរស្រុក ឃុំ និងសហគមន៍ពាក់ព័ន្ធ សិក្សាជ្រាវស្រាវបន្ថែមនូវអត្តសញ្ញាណរបស់សហគមន៍ “ជង” ដូចជា សម្លៀកបំពាក់ របាំ ចម្រៀង ពិធីបុណ្យផ្សេងៗ និងរចនាបទលំនៅឋាន ។ល។ ដើម្បីធ្វើឲ្យនីតិវិធីក្នុងកំណត់សញ្ញាណមានភាព សុក្រិត និងមានមូលដ្ឋានអត្តសញ្ញាណក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ៕
ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤January 22, 2024

អត្ថបទទាក់ទង