រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការលទ្ធកម្ម រដ្ឋបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ បញ្ចប់សុពលភាពធានាគុណភាពសំណង់ការងារសាងសង់អគារសាលាខេត្តកោះកុងថ្មី (ជំហាន៤) និងការងារជួសជុលផ្លូវដោយចាក់បេតុងអាមេ ក្នុងឆ្នាំ២០២២ ដែលស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ

គណៈកម្មាធិការលទ្ធកម្ម រដ្ឋបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យ បញ្ចប់សុពលភាពធានាគុណភាពសំណង់ការងារសាងសង់អគារសាលាខេត្តកោះកុងថ្មី (ជំហាន៤) ដែលមានបណ្តោយ៤២ម៉ែត្រ ទទឹង១៤.៥ម៉ែត្រ និងច្រកចូលខាងមុខ (២.៥ម៉ែត្រ x៦ម៉ែត្រ) ស្ថិតនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងការងារជួសជុលផ្លូវដោយចាក់បេតុងអាមេប្រវែង១,៤៣០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់១៥០មីលីម៉ែត្រ ចិញ្ចើមក្រួសក្រហម០,៥០ម៉ែត្រ សងខាងផ្លូវ និងដាក់លូមូលមុខកាត់០,៦០ម៉ែត្រ កាត់ទទឹងផ្លូវចំនួន១២កន្លែង មានប្រវែងលូ សរុប១០៦ម៉ែត្រ ស្ថិតនៅភូមិត្រពាំង ភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងឆ្នាំ២០២២ ដែលស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងការពារជាតិ។
ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ January 22, 2024

អត្ថបទទាក់ទង