រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការ Save The Children ប្រចាំស្រុកថ្មបាំង រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិតចេក ស្តីពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី និងបញ្ហាប្រឈមផ្សេងៗ

លោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ  សហការជាមួយអង្គការ Save The Children ប្រចាំស្រុកថ្មបាំង រៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រុមកសិករអ្នកផលិតចេក ស្តីពីការធ្វើផែនការផលិត ការកត់ត្រាបញ្ជីស្នាម ប្រាក់សន្សំ-កម្ចី និងបញ្ហាប្រឈមផ្សេងៗ បានចំនួន០១ក្រុម មានអ្នកចូលរួមចំនួន ២៦នាក់ និងចុះត្រួតពិនិត្យ តាមដានកសិកររបស់គម្រោង បានចំនួន ០៥គ្រួសារ នៅភូមិត្រពាំងខ្នា ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង