នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងនាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប បានសហការជាមួយក្រុមការងារ (PSMA) របស់រដ្ឋបាលជលផល ចុះពិនិត្យផែឡើងត្រី ក្រោមកិច្ចព្រមព្រៀង ស្តីពីវិធានការនៃរដ្ឋម្ចាស់កំពង់ផែ(PSMA) នៅភូមិនាងកុក និងភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១១នាក់ ស្រី ០២នាក់។
ថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង