រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុងខេមរភូមិន្ទ : ពិធីប្រគល់អំណោយជាជែលនិងម៉ាស់សំរាប់ការពារនិងទប់ស្កាត់ជំងឺCOVID-19ជូនដល់បងប្អូនអ្នករត់ម៉ូឌុបនិងម៉ូតូកង់បីក្នុងភូមិទាំងពីរភូមិនៃសង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទ។

នារសៀលថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង តំណាងអោយ លោកអភិបាលក្រុង សហការជាមួយក្រុមការងារលេខាធិការដ្ឋាន សសយក ខេត្ត ដែលដឹកនាំដោយលោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន សសយក ខេត្ត និងអាជ្ញាធរភូមិសង្កាត់ បាននាំយក អាល់កុល ជែលលាងដៃ និងម៉ាស ដែលជាអំណោយ របស់ លោកជំទាវ មិថុនា ភូថនា អភិបាលខេត្តកោះកុង ទៅចែកបងៗ អ្នករត់ម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុប នៅក្នុងភូមិទាំងពីរ ក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដេីម្បីទប់ស្កាត់ និងការពារជំងឺCOVID-19។

អត្ថបទទាក់ទង