នារសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០លោក ឈឹម ចិន អភិបាលរងក្រុងតំណាងអោយ ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ សហការជាមួយក្រុមការងារសង្កាត់ស្មាច់មានជ័យបានចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ និងនាំយក អាល់កុល ជែលលាងដៃ និងម៉ាស់ ដែលជាអំណោយ របស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ទៅចែកជូនបងៗ អ្នករត់ម៉ូតូឌុប និងអ្នករត់ម៉ូតូកង់បីក្នុងភូមិទាំងប្រាំនៃសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។








