នារសៀលថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០លោក សៀង កក្កដា អភិបាលរងក្រុង តំណាងអោយ លោកអភិបាលក្រុង សហការជាមួយនឹងសសយក ក្រុង ដឹកនាំដោយ លោកស្រី ស៊ិន ចរិយា អនុប្រធាន សសយក ក្រុង និងអាជ្ញាធរភូមិសង្កាត់ បាននាំយក អាល់កុល ជែលលាងដៃ និងម៉ាស ដែលជាអំណោយ របស់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ទៅចែកបងៗ អ្នករត់ម៉ូតូកង់បី និងអ្នករត់ម៉ូតូឌុប នៅក្នុងភូមិទាំង4 ក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដេីម្បីទប់ស្កាត់ និងការពារជំងឺCOVID-19។