រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី នៃការិយាល័យសេវាសង្គមកិច្ច សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងវែង ចុះជួបជាមួយ លោក ប្រាក់ ប៊ីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនមានពិការភាព

កោះកុង ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០:០០ នាទីព្រឹក លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី នៃការិយាល័យសេវាសង្គមកិច្ច សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងវែង ចុះជួបជាមួយ លោក ប្រាក់ ប៊ីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាជនមានពិការភាព (ជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួនរយៈពេល០៦ឆ្នាំ) មានស្រុកកំណើតនៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត មានប័ណ្ណក្រីក្រកម្រិត(១) និងពុំទាន់បានសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណកម្មជនមានពិការភាពនៅឡើយ សព្វថ្ងៃមករស់នៅជាមួយកូនស្រី នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ក្នុងនោះក្រុមការងារបានណែនាំឲ្យលោកអ៊ំពេលទៅស្រុកកំណើតវិញ ឲ្យគាត់ទៅទាក់ទងនៅសាលាឃុំដែលគាត់រស់នៅដើម្បីសម្ភាសន៍ ក្នុងនោះមន្ទីរក៏បានផ្ដល់កញ្ចប់ឧបត្ថម្ភរួមមាន÷ អង្ករចំនួន២៥ គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

អត្ថបទទាក់ទង