រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការស៊ីវិល នៃមុខងារសាធារណៈខេត្តកោះកុង ចូលរួមកិច្ចប្រជុំស្ដីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ កំណែទម្រង់រចនាសម្ព័ន្ធដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ»

លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការស៊ីវិល នៃមុខងារសាធារណៈខេត្តកោះកុង ចូលរួមកិច្ចប្រជុំស្ដីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ៖ កំណែទម្រង់រចនាសម្ព័ន្ធដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ»ក្រោមគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម Igor Driesmans ឯកអគ្គរាជទូតសហភាពអ៉ីរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. តាមរយៈប្រព័ន្ធអនឡាញ Zoom meeting។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកឧត្ដមានុវត្តន៍ និងបទពិសោធជាអន្ដរជាតិ ក្នុងការកែទម្រង់រចនាសម្ព័ន្ធ ដែលក្នុងនោះក៏រួមបញ្ចូលការធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ដើម្បីពង្រឹងប្រសិទ្ធភាពនិងស័ក្ដសិទ្ធិភាព នៃស្ថាប័នក្នុងវិស័យសាធារណៈកាន់តែល្អប្រសើរ។
ថ្ងៃពុធ ៥រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ November 20, 2024

អត្ថបទទាក់ទង