រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៥ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក គិរីសាគរ

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៥ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកគិរីសាគរ
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកគិរីសាគរ
៤.ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៥.សេចក្ដីផ្សេងៗដោយមានការអញ្ជើញចូលរួមពី៖លោក លោកស្រីក្រុមប្រឹក្សាស្រុក លោកស្រី តាំង សុភ័ក្រ្ដធីតាអភិបាលស្ដីទី លោកអភិបាលរងស្រុកលោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំកោះស្ដេច លោកស្រីសមាជិកក្រុមប្រឹក្សាឃុំភ្ញីមាស លោកសមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕

ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
December 29, 2023

អត្ថបទទាក់ទង