តាតៃក្រោម,ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ លោក ឡាយ លិក មេភូមិកោះអណ្ដែត និងលោក លឹម ចា រើន អនុភូមិអន្លង់វ៉ាក់ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលបំប៉នស្តីពីការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ក្រោម អធិបតីភាព ឯកឧត្ដម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល និងលោក ឈេង សុវណ្ណដា អភិបាលខេត្តស្ដីទី នៅសាលមហោស្រពខេត្តកោះកុង។