រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណ:បញ្ជាការឯកភាពរដ្ឋបាល ខេត្តកោះកុង និងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែធ្នូ និងឆ្នាំ២០២៣ និងការលើកទិសដៅអនុវត្តការងារខែឆ្នាំបន្ត

លោក ហាក់ ឡេង អភិបាលរង នៃគណ:អភិបាលខេត្ត ជាប្រធានលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធាន លេខាធិការដ្ឋាន ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រចាំខែធ្នូ និងឆ្នាំ២០២៣ និងការលើកទិសដៅអនុវត្តការងារខែឆ្នាំបន្ត ជាមួយសមាជិក សមាជិកា នៃលេខាធិការដ្ឋាន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលរង ប្រធានអង្គប្រជុំ បានសំដែងនូវការសាទរចំពោះ ការចូលរួមមតិយោបល់របស់សមាជិក សមាជិកា ដែលជាធាតុចូលព័ត៌មានដ៏សំខាន់ សំដៅរួមចំណែកធ្វើសុក្រិតភាពរបាយការណ៍ទាំងពីរខាងលើ មុននឹងដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច៕
ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ December 29, 2023
ទិវានយោបាយឈ្នះ ឈ្នះ (Win-win Policy Day)

អត្ថបទទាក់ទង