/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយរដ្ឋបាលឃុំជ្រោយស្វាយ រៀបចំមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទជ្រោយស្វាយអាណត្តិថ្មី

ខណ្ឌរដ្ឋបាលជលផលកោះកុង បានសហការជាមួយរដ្ឋបាលឃុំជ្រោយស្វាយ រៀបចំមហាសន្និបាតបោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍នេសាទជ្រោយស្វាយអាណត្តិថ្មី ក្រោមអធិបតីភាពលោក តេង នាវ នាយករងរដ្ឋបាលស្រុកស្រែអំបិល និងជាតំណាងលោកអភិបាលស្រុកស្រែអំបិល ក្នុងដំណើរការបោះឆ្នោតមានបេក្ខជនឈរឈ្មោះចំនួន ២៩រូប ហើយក្រុមការងារបានសម្រេចបោះឆ្នោតជ្រើសជាគណៈកម្មការសហគមន៍នេសាទចំនួន ១១រូប មានការចូលរួមពីលោកមេឃុំជ្រោយស្វាយ នគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំជ្រោយស្វាយ ក្រុមប្រឹក្សាឃុំ ជំទប់ទី១ មេភូមិ និងមានការចូលរួមពីប្រជាពលរដ្ឋចំនួន ០៦ភូមិ មានអ្នកចូលរួមសរុបចំនួន ២៦១នាក់ កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំជ្រោយស្វាយ។

ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) លេីកទី៤៩

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញ ចូលរួមកិច្ចប្រជុំ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ សម្រាប់គោលបំណងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Kemapra Unvesman Group

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុកកោះកុង