………………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន លោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក នាយប៉ុស្តិ៍ ស្មៀនឃុំ ជំនួយការឃុំ មេភូមិកៀនក្រឡាញ់ មេភូមិភ្ញីមាស មេភូមិតានី ប្រធានប៉ុស្តិ៍សុខភាព នាយកសាលាពាមកាយ និងនាយករងសាលាតានី
អំពីរបៀបវារះរួមមាន÷
១/. ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែកក្កដា
២/. ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/. ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/. ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/. ពិនិត្យ និងពិភាក្សាលើការងារសន្តិសុខនិងសណ្តាប់ធ្នាប់
៦/. ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៧/. ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៨/. ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ចំនួនគ្រួសារនៅក្នុងអំឡុងពេល១០០០ថ្ងៃដំបូងនៃជីវិត(ផែនទីសេវាសង្គម)
៩/. សេចក្ដីផ្សេងៗ
…………………………………………….
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
AUGUST 25,2026





