រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្តីពីត្រួតពិនិត្យការអនុវត្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដល់មន្រ្តីការិយាល័យច្រកចេញចូលតែមួយ ទាំងផ្នែកជួយមុខ និងផ្នែកជួរក្រោយ

លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលសាលាស្រុក បានដឹកនាំកិច្ចប្រជុំស្តីពីត្រួតពិនិត្យការអនុវត្តការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលមានរបៀបវារៈដូចខាងក្រោម÷
១-ពិនិត្យនិងពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ នៃអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ
២-ផ្សព្វផ្សាយលិខិតលេខ ១៨៧សសរ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីពី សេចក្ដីសម្រេចការដាក់ឱ្យអនុវត្តសាកល្បងការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនជាមួយព្រះរាជាណាចក្រថៃដល់មន្រ្តីការិយាល័យច្រកចេញចូលតែមួយ ទាំងផ្នែកជួយមុខ និងផ្នែកជួរក្រោយ
៣-ពិនិត្យ និងពិភក្សា ការអនុវត្តតួនាទីភារកិច្ចការងារកន្លងមក របស់មន្រ្តីទទួលបន្ទុកផ្នែកជួរមុខ និងជួរក្រោយ
៤-ពិនិត្យសមាសភាពមន្ត្រីទទូលបន្ទុកការងារធ្វើប័ណ្ណព្រំដែន
៥-បញ្ហាផ្សេង
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣
វេលាម៉ោង៨:៣០នាទីព្រឹក

អត្ថបទទាក់ទង