ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះកុង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមប្រធានបទ "ការផ្តល់សេវាធារណៈ" ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ស្ថិតនៅភូមិ១ (ចំណុចឡាំដាំ ) ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង
សមាសភាពចូលរួមមានក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលស្រុក នាយក នាយករង ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង មេបញ្ជាការ អធិការ មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ តំណាងសហគមន៍ និងប្រជាពលរដ្ឋប្រមាណជាង ២៥០នាក់