រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសូមសាងសង់ផ្ទះវីឡា០១ខ្នង ស្របតាមបណ្ដោយឆ្នេរសមុទ្រ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់លោក ទេព ភិយោរិទ្ធ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកោះកុងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសូមសាងសង់ផ្ទះវីឡា០១ខ្នង ស្របតាមបណ្ដោយឆ្នេរសមុទ្រ ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង របស់លោក ទេព ភិយោរិទ្ធ នៅសាលប្រជុំ ក សាលាខេត្ត។ តាមរយៈកិច្ចប្រជុំលោក អភិបាលរងខេត្ត បានបង្ហាញពីខ្លឹមសារនៃសារាចរណ៍ណែនាំលេខ ០១ សរណន ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្ថានភាពភូមិសាស្រ្តតំបន់ឆ្នេរសមុទ្រខេត្តកោះកុង ក្នុងនោះអាជ្ញាធរឃុំ ស្រុកក៏បានបង្ហាញពីបញ្ហាប្រឈមនានាក្នុងការស្នើសូមសាងសង់សំណង់រឹងមាំស្របតាមឆ្នេរសមុទ្រ និងនីតិវិធីនៃការកំណត់ចំណីឆ្នេរសមុទ្រផងដែរ។
ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ December 27, 2023

អត្ថបទទាក់ទង