រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយ និងពង្រឹងលើផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងពិធីការរៀបចំប្រគុំតន្ត្រី និងតាំងពិពរណ៍ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ខាងមុខ

តាមការចង្អុលបង្ហាញរបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយ និងពង្រឹងលើផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន ក្នុងពិធីការរៀបចំប្រគុំតន្ត្រី និងតាំងពិពរណ៍ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ខាងមុខ ដែលរៀបចំធ្វើឡើងនៅសួនច្បារមាត់សមុទ្រ (មុខសាលាខេត្តកោះកុង)។ សមាសភាពអញ្ជើញចូលរួមមាន ៖ លោកអភិបាលរងក្រុងខេមរភូមិន្ទ លោកចៅសង្កាត់រង តំណាងក្រុមហ៊ុន និងតំណាងក្រុមហ៊ុនប្រមូលសំរាម។
ថ្ងៃអង្គារ ១៤ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ December 26, 2023

អត្ថបទទាក់ទង