លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលស្ដីទីបានដឹកនាំកិច្ចប្រជុំ បូកសរុបរបាយការណ៍មុនឆ្លងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកលើកទី៥៥ ឆ្នាំទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ និងកិច្ចការចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធាន នៃរដ្ឋបាលស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក កង័កម្លាំងប្រដាប់អាវុធ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងកែសម្រួលកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាលើកទី៥៤ ឆ្នាំទី៥ អាណត្តិទី៣
២.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំខែធ្នូឆ្នាំ២០២៣
៣.ពិនិត្យ និងកែសម្រួលរបាយការណ៍ស្តីពីការអនុវត្តការងាររដ្ឋបាលស្រុកប្រចាំឆ្នាំ២០២៣
៤.ផ្សេងៗកិច្ចប្រជុំនេះប្រព្រឹត្តិនៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
December 27, 2023