រដ្ឋបាលឃុំព្រែកខ្សាច់
…………………………………..
លោក រៀម រុំ មេឃុំព្រែកខ្សាច់បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ សមាសភាពចូលរួមមាន ក្រុមប្រឹក្សាឃុំលោកលោកស្រីសមាជិកអចិន្ត្រៃយ៍ គ.ក.ន.ក លោកនាយរងប៉ុស្តិ៍នគរបាលឃុំ ស្មៀនឃុំ នាយកសាលាបឋមសិក្សាយាយសែន លោកជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុឃុំ មេភូមិទាំង៣ អនុភូមិ និង ក្រុមទ្រង់សុខភាពភូមិ សរុបរួម១៥នាក់ ស្រី៤នាក់ ។ អំពីរបៀបវារៈរួមមាន÷
១/.ពិនិត្យ និងពិភាក្សាកំណត់ហេតុប្រជុំខែមុន
២/.ពិនិត្យ និងពិភាក្សាលើការងារសុខភាព
៣/.ពិនិត្យ និងពិភាក្សាលើការងារអប់រំ
៤/.ពិនិត្យ និងពិភាក្សាលើការងារពាក់ព័ន្ធស្រ្តី និងកុមារ
៥/.ពិនិត្យ និងពិភាក្សាលើការងារចុះបញ្ជីកំណើត
៦/.ពិនិត្យ និងពិភាក្សាលើការងារប្រើប្រាស់ថវិកា គ.ក.ន.ក
៧/.ផ្សេងៗ
……………………………………………….
ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣