រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីជលផល និងប្រើប្រាស់ឧបករណ៍នេសាទសមុទ្រ ជូនដល់ប្រជាពលរដ្ឋចំនួន ០៣ឃុំ សង្កាត់ គឺឃុំកោះកាពិ ស្រុកកោះកុង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីជលផល និងប្រើប្រាស់ឧបករណ៍នេសាទសមុទ្រ ជូនដល់ប្រជាពលរដ្ឋចំនួន ០៣ឃុំ សង្កាត់ គឺឃុំកោះកាពិ ស្រុកកោះកុង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោក សុខ ភារម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា លោក សំ សត្យា អនុប្រធាននាយកដ្ឋានកិច្ចការជលផល និងនិតីកម្ម នៃរដ្ឋបាលជលផល និងនលោកស្រី អែម សុធារ៉ា អនុប្រធានទទួលបន្ទុករួម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។

និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុកកោះកុង សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិកោះកាពិ និងសមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិពាមក្រសោប នគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំពាមក្រសោប និងប្រជាពលរដ្ឋមកពីឃុំ សង្កាត់ទាំង៣ ដោយមានការសម្របសម្រួលដោយខណ្ឌរដ្ឋបាលជលផលកោះកុង កម្មវិធីប្រព្រឹត្តទៅនៅសាលាឃុំពាមក្រសោប ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១០៤នាក់ ស្រី ៣៤នាក់។

ក្នុងគោលបំណង់ នៃការផ្សព្វផ្សាយច្បាប់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីការប្រើប្រាស់ឧបករណ៍នេសាទដែលស្របច្បាប់ និងឧបករណ៍នេសាទដែលខុសច្បាប់ដែលគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ។

ថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង