លោក អ៊ូច ទូច ប្រធានមន្ទីរ អញ្ជេីញជាគណៈអធិបតីក្នុងពិធី ចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ មានជូវភាពខ្វះខាត ចំនួន៥៧៥ គ្រួសារមកពីសង្កាត់ទាំង៣ ក្នុងក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត។
អំណោយទាំងនេះ បានមកពីសប្បុរសជន ពីប្រទេសសិង្ហបូរី តាមរយ:អង្គការមូលនិធិអុីម៊ាំកម្ពុជា។
កោះកុង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣