ថ្ងៃសុក្រ ០៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារ មានការចូលរួមដោយ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក លោក ចេង មុនីរិទ្ធ អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេឃុំប៉ាក់ខ្លង និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ទៅទទួលពលករឆ្លងដែនអន្តរជាតិចាំយាម ០២នាក់បន្ថែម មកពីខេត្តត្រាត នៃព្រះរាជាណាចក្រថៃ យកមកស្នាក់នៅដាច់ដោយឡែក និងបណ្តោះអាសន្ន នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម និងបានប្រគល់សំភារៈសម្រាប់ការស្នាក់នៅមួយចំនួនផងដែរ ។
នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ