រដ្ឋបាលស្រុកថ្មបាំង បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) ក្រោមអធិបតីភាពលោក ឡៅ ប៊ុនខេង នាយករងរដ្ឋបាលសាលាខេត្តកោះកុង លោកស្រី អុល បញ្ញ សមាជិកក្រុមប្រឹក្សាស្រុក លោក ឃុត មាន អភិបាលរងស្រុក និងលោក ហួរ ងី អនុប្រធានមន្ទីរផែនការខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជុំវិញខេត្ត អង្គការសង្គមស៊ីវិល ប្រធានការិ.អង្គភាព ចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំទាំង៦ ស្មៀនឃុំ សរុប ៥៦នាក់ ស្រី ៧នាក់ នៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣