តាតៃក្រោម,ថ្ងៃអង្គារ ១៥ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣
លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ លោក ឃិន វិសាល ស្មៀនឃុំ និងជំនួយការឃុំ ព្រមទាំងមានការចូលរួមពី លោក ហៀង ហួន សមាជិកក្រុមប្រឹក្សាស្រុក ចុះត្រួតពិនិត្យ និងតាមដានដំណើរការ សាងសង់ស្ពានបេតុងអាមេ និងផ្លូវលំក្រាលគ្រួសក្រហម ប្រវែង ៣,០៥៥ម៉ែត្រ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។