រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វន់ ស៊ីគូ ប្រធានការិយាល័យសរុប និងព័ត៌មាន នៃទីចាត់ការរដ្ឋបាល សាលាខេត្តកោះកុង បាននាំយកអំណោយ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ជូនដល់គ្រួសារលោក រិន សោម ជាឪពុកកុមារាឈ្មោះ សោម ខេមរា ដែរលង់ទឹកស្លាប់កន្លងទៅ នៅក្នុងភូមិកោះស្រឡៅ ។

ថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣  លោក គង់ ចាន់ថា សមាជិកក្រុមប្រឹក្សាឃុំកោះកាពិ បានចូលរួមអមដំណើរជាមួយលោក សំ សំអុល អភិបាលរងនៃគណៈអភិបាលស្រុកកោះកុង និងលោក វន់ ស៊ីគូ ប្រធានការិយាល័យសរុប និងព័ត៌មាន នៃទីចាត់ការរដ្ឋបាល សាលាខេត្តកោះកុង បាននាំយកអំណោយ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ជូនដល់គ្រួសារលោក រិន សោម ជាឪពុកកុមារាឈ្មោះ សោម ខេមរា ដែរលង់ទឹកស្លាប់កន្លងទៅ នៅក្នុងភូមិកោះស្រឡៅ ដែលបានលង់ទឹកស្លាប់កាលពីថ្ងៃទី១៨ ខែតុលា ឆ្មាំ២០២៣ កន្លងទៅ។  ដែលអំណោយទាំងនោះរួមមាន ៖

១/ ថវិកា ១,០០០,០០០៛(មួយលានរៀល)

២/ អង្ករ១បាវ   ៥០ គីឡូក្រាម

៣/ ទឹកសុទ្ធ    ២យួរ

៤/ មីម៉ាម៉ា      ៤កេស

៥/ ទឹកផ្លែឈើ ១កេស

៦/ ទឹកត្រី       ២យួរ

៧/ ទឹកស៊ីអ៉ីវ   ២យួរ

៨/ ត្រីខ         ២យួរ

នៅភូមិកោះស្រឡៅ ឃុំកោះកាពិស្រុកកោះកុងខេត្តកោះកុង។

អត្ថបទទាក់ទង