ស្រុកកោះកុង ៖ នៅម៉ោង ២:៣០នាទីរសៀល ថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ នៃរដ្ឋបាលស្រុកកោះកុង បានចុះពិនិត្យដំណើរការ ការងារជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ដែលប្រើប្រាស់ថវិកាមូលនិធិឃុំតាតៃក្រោម នៅចំណុចព្រែកតាឡក ស្ថិតនៅភូមអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
ជាមួយគ្នានោះផង លោកប្រធាន បានណែនាំដល់ក្រុមការងារឃុំ សូមយកចិត្តទុកដាក់លេីការងារតាមដានលេីដំណេីរការនៃការងារធ្វេីផ្លូវនេះ ដោយរៀបចំឲ្យមានអ្នកចុះមេីលជាប្រចាំ ដេីម្បីឲ្យក្រុមហ៊ុនទទួលសាងសង់ធ្វេីតាមប្លង់បច្ចេកទេស និងធានាបាននូវគុណប្រេីប្រាស់សម្រាប់រយៈពេលវែង ជាប្រយោជន៍ដល់ពលរដ្ឋ
សមាសភាពចូលរួមមានលោកមេឃុំ ជំទប់២ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម