រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំ ចូលរួមជាមួយលោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋ

តាតៃក្រោម,ថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣

លោកអ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំក្រុមការងារឃុំ ចូលរួមជាមួយលោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ តំណាងលោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកកោះកុង ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារមួយចំនួនប្រគល់ជូនប្រជាពលរដ្ឋឈ្មោះ ផល ស្រីពៅ អាយុ ១៧ឆ្នាំ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកបាក់ជើង ដែលកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ស្ថិតនៅភូមអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទទាក់ទង