ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី រសៀល នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំណែនាំឲ្យយល់ពីច្បាប់ស្ដីពីការលើកស្លាកយីហោផ្សព្វផ្សាយអាជីវកម្មឲ្យបានត្រឹមត្រូវ និងចុះពិនិត្យមើលទីតាំងដែលស្នើសុំលើកស្លាកយីហោ ដែលស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។