រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបូជាសពមហាឧបាសិកាសាសនូបត្ថម្ភភ៍​ យិប​ ថាំកេសន​ នៅវត្តអម្ពទិយារាម​ ហៅវត្តព្រែកស្វាយ

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងលោក ជួន ភារ៉េត អនុប្រធានមន្ទីរបានអញ្ជើញចូលរួម និងសហការនិមន្តព្រះសង្ឃចំនួន១០១អង្គ ចូលរួម ក្នុងពិធីឈាបនកិច្ចសពមហាឧបាសិកា យិប ថាំកេសន មាតាក្មេកសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាមាតាបង្កើត លោកជំទាវ តៅ តឿន ទៀបាញ់ និងឯកឧត្តម ប៊ុន លើត ក្រោមព្រះវត្តមានដ៏ឧត្តុងឧត្តមខ្ពង់ខ្ពស់បំផុតសម្តេចព្រះវនរ័តគតិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សាគតិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។


:::::
25_11_2023

អត្ថបទទាក់ទង