/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ជួបប្រជុំជាមួយគណៈកម្មការសហគមន៍នេសាទឃុំជ្រោយស្វាយ ដើម្បីពិភាក្សា ស្តីពីការចុះល្បាត និងបង្ក្រាបបទល្មើសជលផល ក្នុងដែនសហគមន៍នេសាទ

ផ្នែករដ្ឋបាលជលផលបូទុមសាគរ បានជួបប្រជុំជាមួយគណៈកម្មការសហគមន៍ នេសាទឃុំជ្រោយស្វាយ ដើម្បីពិភាក្សាស្តីពីការចុះល្បាតនិងបង្ក្រាបបទល្មើសជលផល ក្នុងដែនសហគមន៍នេសាទ ជាលទ្ធផលឃើញថា៖

១.បទល្មើសនេសាទប្រើឧបករណ៍នេសាទលបកន្ទុយកណ្តុរឬលបមុខ១០០ ឬលបពោះវៀនជ្រូក គឺប្រជានេសាទមួយចំនួន នៅភូមិសារាយ ភូមិភ្នំស្រឡៅ ភូមិឈើនាង និងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ 

២.បទល្មើសនេសាទប្រើលបកន្ទុយកណ្តុរ ឬលបមុខ១០០ ឬលបពោះវៀនជ្រូក មកពីភូមិថ្មរៀង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះស៊ីហនុ។ 

៣.ទូកនេសាទប្រើឧបករណ៍អួនអូស និងអួនអូសគូ មកពីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយគណៈកម្មការសហគមន៍នេសាទ និងផ្នែករដ្ឋបាលជលផលបូទុមសាគរ និងសហការចេញល្បាតបន្ទាប់ពិភាក្សាចប់។ 

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្នាក់ការសហគមន៍នេសាទជ្រោយស្វាយ មានអ្នកចូលរួមសរុបចំនួន ០៨រូប។

ថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញ ចូលរួមកិច្ចប្រជុំ ដើម្បីពន្លឿនការចុះបញ្ជីដីរដ្ឋ សម្រាប់គោលបំណងសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Kemapra Unvesman Group

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារស្រុកកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    ក្រុមប្រឹក្សាឃុំត្រពាំងរូងបានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ។

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    លោកស្រី វ៉ាត់ សុខា សមាជិកគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំត្រពាំងរូង បានអញ្ជើញចូលរួមប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា  អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន