ស្រុកកោះកុង : រសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជេីញចូលរួមវេទិកាផ្សព្វផ្សាយអំពីថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលឃុំជ្រោយប្រស់ និងរដ្ឋបាលស្រុកកោះកុង ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំជ្រោយប្រស់
សមាសភាពចូលរួមមានលោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាល ជំនួយការហិរញ្ញវត្ថុ មេភូមិទាំង២ភូមិ និងប្រជាពលរដ្ឋសរុបប្រមាណជិ២០នាក់
ស្របពេលជាមួយគ្នានោះ លោកប្រធាន បានលេីកឡេីងថាវេទិកាផ្សព្វផ្សាយនេះគឺបេីកទូលាយចំពោះពុកម៉ែបងប្អូនប្រជាពលរដ្ឋគ្រប់រូប អាចទទួលដឹងពីថវិការបស់រដ្ឋបាលឃុំ រដ្ឋបាលស្រុក ដោយមិនមានការលាក់លៀម ដោយបេីកចំហរជាសាធារណៈជូនពុកម៉ែបងប្អូនទទួលជ្រាប ជូនពុកម៉ែបងប្អូនប្រជាពលដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋាន នឹងសូមពុកម៉ែបងប្អូនជួយផ្សព្វផ្សាយបន្តជូនបងប្អូនដែលមិនបានចូលរួមនាពេលនេះ ឱ្យពួកគាត់បានទទួលជ្រាបពីថវិការបស់រដ្ឋបាលឃុំជ្រោយប្រស់ សម្រាប់ឆ្នាំ២០២៤ ផង
ជាទីបញ្ចប់ លោកប្រធាន បានថ្លែងអំណរគុណដល់លោកមឃុំ ដែលបានសហការរៀបចំនូវវេទិកាផ្សព្វផ្សាយនេះឡេីង និងសូមអរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមស្តាប់ និងពិភាក្សាយ៉ាងស៉ីជម្រៅលេីការរៀបចំគម្រោងថវិការបស់រដ្ឋបាលឃុំជ្រោយប្រស់ និងសូមជូនពរដល់អ្នកចូលរួមទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សុខសុវត្ថិភាព ជៀសផុតពីជំងឺទាំងឡាយទាំងពួង ព្រមទាំងជួបនូវពុទ្ធពរបួនប្រការ អាយុ វណ្ណៈ សុខៈ និងព