ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ខេត្ត កោះកុង
លោក ចាន់ ភូមិ មន្ត្រីទទួលបន្ទុកជំងឺគ្រុនចាញ់ និង គ្រុនឈាម ស្រុកប្រតិបត្តិបានចុះអភិបាលការងារគ្រុនចាញ់តាមមណ្ឌលសុខភាពក្នុងស្រុកប្រតិបត្តិស្មាច់មានជ័យ និង ប្រជុំ អ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់(VMWs) ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅមណ្ឌសុខភាពចំនួន៣ រួមមាន៖ មណ្ឌលសុខភាពត្រពាំងរូងក្នុងស្រុកកោះកុង មណ្ឌលសុខភាពឬស្សីជ្រុំស្រុកថ្មបាំង និង មណ្ឌលសុខភាពគិរីសាគរ ស្រុកគិរីសាគរ ខេត្តកកោះកុង ។ ដោយខ្លឹមសារនៃកិច្ចប្រជុំគឺផ្តោតទៅលើការប្រមូលរបាយការណ័នៃការធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់ តាមភូមិ និង មណ្ឌលសុខភាព ។