លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារ រវាងអនុគណៈកម្មការរៀបចំស្តង់ពិព័រណ៍ ជាមួយអាជ្ញាធរស្រុកស្រែអំបិល និងតំណាងក្រុមហ៊ុនរៀបចំការប្រគុំតន្រ្តី និងចុះពិនិត្យទីតាំងត្រៀមរៀបចំឆាកប្រគុំតន្ត្រី និងស្តង់សម្រាប់តាំងពិព័រណ៍ក្នុងពិធីបុណ្យបណ្តែតប្រទីប និងអកអំបុកសំពះព្រះខែ នៅចំណុចគល់ស្ពានស្រែអំបិល ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣