រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានបើកកិច្ចប្រជុំសម្របសម្រួល  ស្តីពីបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានបើកកិច្ចប្រជុំសម្របសម្រួល  ស្តីពីបញ្ហាទំនាស់ដីធ្លី ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាស្រុកបូទុមសាគរ ដោយមានការចូលរួមពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ។

ក្រោយពីបានប្រជុំ និងពិភាក្សាសម្របសម្រួលគ្នារួចមកភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាដោយ:

-ភាគីដើមបណ្ដឹងយល់ព្រមចែកដី ៣៥% ក្នុងទំហំដី ១០០% ទៅឲ្យភាគីចុងបណ្ដឹងដើម្បីបញ្ចប់ការប្ដឹង។

-ភាគីចុងបណ្ដឹងបានយល់ព្រមឯកភាពលើការបែងចែក៣៥% នៃដីទំនាស់ដើម្បីបញ្ចប់រឿង។នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទទាក់ទង