លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាប្រធានក្រុមលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមលេខាធិការដ្ឋាន គណៈបញ្ជកាឯកភាពរដ្ឋបាលស្រុក ដោយផ្តោតលេីរបៀបវារៈចំនួនបីដូចខាងក្រោម:
១.ពិនិត្យ និងកែសម្រួលលេីសេចក្តីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពប្រចាំខែវិច្ឆិកា
២.ពិនិត្យ និងកែសម្រួលលេីសេចក្តីព្រាងរបាយការណ៍ក្រុមប្រឹក្សាប្រឡងប្រណាំងភូម ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំខែវិច្ឆិកា
៣.បញ្ហាផ្សេងៗ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃអង្គារ ៩ កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក