រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងស្តីទី បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក ចាន់ រិទ្ធី (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣

លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងស្តីទី បានដឹកនាំ ក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុក ថ្មបាំង នឹងប្រធានសាខាស អ ក ឃុំជីផាត បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារ រួមមានដូចខាងក្រោម :
១/ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល។
២/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងស្តីទី បានឧបត្ថម្ភអង្ករចំនួន០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេស និងមី១កេសតូច។
-ប្រគល់ជូនដល់គ្រួសារ នៃសព
លោក ចាន់ រិទ្ធី (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានទទួលមរណភាពកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

អត្ថបទទាក់ទង