រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលបានចូលរួមសហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

ថ្ងៃសុក្រ ៥កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ដល់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលបានចូលរួមសហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ផ្ដល់ការពិនិត្យ ព្យាបាលដោយការវះកាត់ជំងឺដុំគីស ដុំសាច់ ដុំពកនៅ ក និងជំងឺត្រចៀក ជូនប្រជាពលរដ្ខក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

លោកប្រធានមន្ទីរពេទ្យបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្របារាំង ដែលតែងតែបានលះបង់ទាំងកំលាំងកាយ ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងការបំពេញបេសកកម្ម ការងារមនុស្សធម៌ ដើម្បីចូលរួមចំណែកលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋកម្ពុជា ។ លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ថានឹងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្តទៀត ហើយលោកសង្ឃឹមថានៅពេលបន្ទាប់ៗទៀត នឹងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងជំនាញព្យាបាលជំងឺផ្សេងៗទៀត មកបំពេញបេសកកម្មមនុស្សធម៌ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។

អត្ថបទទាក់ទង