រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការការសន្សំប្រាក់, ការកត់ត្រាបញ្ជីស្នាម, ផែនការផលិត និងផែនការអាជីវកម្ម

លោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយអង្គការសង្គ្រោះកុមារប្រចាំស្រុកស្រែអំបិល (គម្រោងស្ទៀរ) ចូលរួមប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រុមអ្នកផលិតស្តីពីការ (១)ការសន្សំប្រាក់ (២)ការកត់ត្រាបញ្ជីស្នាម (៣)ផែនការផលិត និង(៤)ផែនការអាជីវកម្ម បានចំនួន ០២ក្រុម៖ 

១.ក្រុមអ្នកផលិត (អន់ឆ្អើតមានក្ដីសង្ឃឹម) មានអ្នកចូលរួមចំនួន ១៧នាក់ ស្រី ០៤នាក់ នៅភូមិអន់ឆ្អើត ឃុំជីខក្រោមស្រុកស្រែអំបិល

២.ក្រុមអ្នកផលិត (ខ្សាច់ក្រហមរុងរឿង) មានអ្នកចូលរួមសរុបចំនួន ១៤នាក់ ស្រី ០៨នាក់ នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា  ឆ្នាំ២០២៣ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង