រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:បញ្ជា ការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯក ភាពរដ្ឋបាលស្រុក ចុះល្បាតចាប់សត្វពាហន: គោ ក្របី ពពែ ដើរពាសវាលពាសកាលតាមផ្លូវសាធារណ: ក្នុងទីប្រជុំជនក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា

លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណ:បញ្ជា ការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណ:បញ្ជាការឯក ភាពរដ្ឋបាលស្រុក ចុះល្បាតចាប់សត្វពាហន: គោ ក្របី ពពែ ដើរពាសវាលពាសកាលតាមផ្លូវសាធារណ: ក្នុងទីប្រជុំជនក្នុងភូមិសាស្រ្តស្រុកមណ្ឌលសីមា ជាពិសេសក្នុងឃុំប៉ាក់ខ្លង ។ ជាលទ្ធផលការចុះពិនិត្យជាក់ស្តែងឃើញថា÷ - ចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកោះកុង ឃើញមានគោ ០៤ក្បាល បានដើរលើផ្លូវ ហើយក្រុមការងារដឹកនាំកងកម្លាំងធ្វើការឡោមព័ទ្ធចាប់ ហើយក៏មានម្ចាស់គោចេញមក ដេញគោទាំងនោះចូលព្រៃ កងកម្លាំងបានចុះស្វែងរកក៏បានជួបម្ចាស់គោ ដែលមានឈ្មោះ តឿ នឹងបានណែនាំ មិនអោយព្រលែងទៀត បើចាប់បានលើកក្រោយ និងបញ្ជូនទាំងគោ ទាំងម្ចាស់មកធ្វើកិច្ចសន្យាផាកពិន័យជាប្រាក់ទៅតាមច្បាប់កំណត់ជាធរមាន ។ - ចំណុច ឆ្នេរ២០០០ ឃើញថា មិនមានសកម្មភាពម្ចាស់ចិញ្ចឹមសត្វអោយព្រលែងដើរពាសវាលពាសកាលនោះទេ ។ ការចុះល្បាតនេះត្រូវបានបញ្ចប់នូវវេលាម៉ោង ៤.០០នាទីរសៀល ។
ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣
វេលាម៉ោង ៣:០០នាទីរសៀល

អត្ថបទទាក់ទង