រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំក្រុមការងារឃុំ ដើម្បីចូលរួមក្នុងការបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង១០០៥ម៉ែត្រ ទទឹង៣ម៉ែត្រ និងកម្រាស់១២០សង់ទីម៉ែត្រ ដែលប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលស្រុកកោះកុងប្រចាំឆ្នាំ២០២៣ នៅសាលាឆទាន ភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ  បានដឹកនាំក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការឃុំ អាជ្ញាធរភូមិ១ ដើម្បីចូលរួមក្នុងការបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង១០០៥ម៉ែត្រ ទទឹង៣ម៉ែត្រ និងកម្រាស់១២០សង់ទីម៉ែត្រ ដែលប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលស្រុកកោះកុងប្រចាំឆ្នាំ២០២៣ អស់ចំនួន ៦៥២,១៨០,០០០រៀល (ប្រាំមួយរយហាសិបពីរលាន មួយរយប៉ែតសិបពាន់រៀលគត់) ក្រោមអធិបតីភាពលោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។ 

សមាសភាពចូលរួម៖

-  អភិបាលរងនៃគណៈអភិបាលរងស្រុក 

-  នាយករដ្ឋបាលស្រុក 

-  ប្រធានការិយាល័យផែនការ  និងគាំទ្រឃុំ សង្កាត់

-  មន្ត្រីអង្គភាពលទ្ធកម្មស្រុក 

-  មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងជំនួយការឃុំ

-  ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

-  មេភូមិ អនុភូមិ និងសមាជិកភូមិ

-  តំណាងក្រុមហ៊ុន កក់ ស៊ុនសេង (ក្រុមហ៊ុនទទួលអនុវត្តគម្រោង) និងមានប្រជាពលរដ្ឋចូលរួមសរុបចំនួន៤៩ ស្រី២៦នាក់ នៅសាលាឆទាន ភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕

ប្រភព : លឹម ឧត្តម

អត្ថបទទាក់ទង