រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងស្តីទី បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក មាស សែត (និវត្តន៍ជន)ជាសមាជិកស អ ក នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង

លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងស្តីទី បានដឹកនាំ ក្រុមលេខាធិការដ្ឋានស អ កខេត្ត អនុប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធានកិត្តិយសស អ កស្រុកមណ្ឌលសីមា ប្រធាន អនុប្រធានគណកម្មាធិការស អ កស្រុក មណ្ឌលសីមាប្រធានកិត្តិយសស អ កឃុំបាក់ខ្លង ប្រធានសាខាស អ ក ឃុំបាក់ខ្លង នឹងអនុប្រធានសាខា កាកបាទក្រហម កម្ពុជាស្រុកមណ្ឌលសីមា បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។
៣/ លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុងស្តីទី បានឧបត្ថម្ភអង្ករចំនួន ០២បាវតូច ស្មេី ៤៥គីឡូគ្រាមទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេស និងមី ១កេសតូច។
៤/លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកជាប្រធានកិត្តិយសស អ កស្រុកមណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
៥/លោកវ.ឯក លឹម សែងច័ន្ទ ប្រធានគណៈកម្មាធិការស អ កស្រុកមណ្ឌលសីមា ឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
៦/អង្គភាពផ្នែកសឹករងមណ្ឌលសីមាឧបត្ថម្ភថវិកា ៧០មុឺនរៀល។
៧/អនុប្រធានសាខាកាកបាទក្រហមកម្ពុជាស្រុក មណ្ឌលសីមាឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀលអង្ករចំនួន ១បាវតូច ទឹកសុទ្ធចំនួន ៥យួរ និងធីបចំនួន ១កញ្ចប់។
៨/លោក ថូវ ប៊ុនកេ មេឃុំ ជាប្រធានកិត្តិយសស អ កឃុំបាក់ខ្លងឧបត្ថម្ភថវិកាចំនួន ៥មុឺនរៀល។
៩/លោកស្រី គឹម ឡៃ មេភូមិចាំយាម ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀល។
ប្រគល់ជូនដល់គ្រួសារ នៃសព
លោក មាស សែត (និវត្តន៍ជន)ជាសមាជិកស អ ក នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្ងៃអង្គារ ២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ November 14, 2023

អត្ថបទទាក់ទង