លោក ឈឺន ភស្ដារ អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួមប្រជុំអនុគណៈកម្មការរៀបចំស្តង់ សម្រាប់តាំងពិព័រណ៍ ដើម្បីត្រៀមរៀបចំពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៣ នៅស្រុកស្រែអំបិល ខេត្តកោះកុង នៅសាលប្រជុំ"ខ" សាលាខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង។
ថ្ងៃចន្ទ ១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣