លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង និងលោក ជា សុីវត្រា អនុប្រធានមន្ទីរបានចូលរួមសិក្ខាសាលា ស្ដីពី នីតិវិធីអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម និងគោលការណ៍ណែនាំស្ដីពីការតាមដាន និងវាយតម្លៃការអនុវត្តថវិកាសមិទ្ធកម្ម នៅខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម ទាន សុសេរី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែរទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៃក្រសួងផែនការ ព្រមទាំងមានការអញ្ចើញចូលពីលោក លោកស្រី ប្រធានមន្ទីរផែនការ និងតំណាង ទាំង២៥ រាជធានី/ខេត្ត នៅសាលប្រជុំសណ្ឋាគារមណ្ឌលគីរី ខេត្តមណ្ឌលគីរី ។
*គោលបំណងនៃសិក្ខាសាលា
១. បង្កើតការយល់ដឹងលើគោលការណ៍ និងទស្សនាទាននៃថវិកាសមិទ្ធកម្ម
២. ផ្ដល់ការណែនាំពីជំហាននីមួយៗ ដែលបានពណ៏នានៅក្នុងគោលការណ៍ណែនាំស្ដីពីការរៀបចំថវិកាសមិទ្ធកម្ម
៣.បង្ហាញ និងពណ៌នាដោយលើកឧទាហរណ៍ជាក់លាក់អំពីសមាសភាពធាតុថវិការសមិទ្ធកម្ម ។
៤. ពង្រឹង និងបង្កើនសមត្ថភាពក្រុមការងារអង្គភាពការគ្របគ្រង់ថវិកាថ្នាក់ក្រោមជាតិ ២៥ រាជធានី/ខេត្ត ។
ថ្ងៃសុក្រ ១២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣