រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីចំនួន ៣ទីតាំង ស្ថិតនៅស្រុកកោះកុង និងស្រុកគិរីសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យទីតាំងដីចំនួន ៣ទីតាំង ស្ថិតនៅស្រុកកោះកុង និងស្រុកគិរីសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងដីចំនួន ៣កន្លែង ដែលស្ថិតនៅក្នុងស្រុកកោះកុង និងស្រុកគិរីសារគ។
ការចុះពិនិត្យទីតាំងដីទាំងបីកន្លែងនោះរួមមាន៖
១. ទីតាំងដីដែលក្រុមហ៊ុនស្នើសូមប្តូរទីតាំងសម្រាប់ជីកយកល្បាយក្រួសក្រហម លើផ្ទៃដីទំហំ ២១ ០០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលល្បាយក្រួសក្រហមនេះយកមកសម្រាប់ការសាងសង់ផ្លូវជាតិលេខ៤៨
២. ការស្នើសូមស្ថាបនាផ្លូវលំប្រវែង ៧ ០០០ម៉ែត្រ ទទឹងទំហំ ១២ម៉ែត្រ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង
៣. ការស្នើសូមបើករណ្តៅដីចំនួន ០១កន្លែង សម្រាប់ការសាងសង់ស្ពានមួយកន្លែងប្រវែង ៤១៥ម៉ែត្រ ឆ្លងកាត់ព្រែកខ្សាច់ ព្រំប្រទល់ស្រុកកោះកុង និងស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ November 1, 2023

អត្ថបទទាក់ទង