រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព និងលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព នៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព និងលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព នៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៣។

ក្រោយពីបានត្រួតពិនិត្យលទ្ធផលការងារ ដែលបានដាក់ចេញកាលពីខែមុន លោកអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន បានដាក់ចេញទិសដៅការងារមួយចំនួនជូនដល់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក ដូចខាងក្រោម៖
១.បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង
២.ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លេខ ០១គនប របស់រាជរដ្ឋាភិបាល។
៣.គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអនុវត្តឱ្យបានទៀងទាត់ នូវរបបប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យលទ្ធផលកិច្ចប្រតិបត្តិការ និងដាក់ចេញផែនការ វិធានការ  អនុវត្តជាក់ស្តែងក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។
៤.អនុវត្តតាមអនុសាសន៍ បទបញ្ជាណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ទន្រ្ទានយកដីព្រៃ ធ្វើជាកម្មសិទ្ធិ។
៥.ប្រមូលក្តាប់សភាពការណ៍ បទល្មើសទូទាំងខេត្ត ក្នុងការធ្វើការវិភាគវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឲ្យមានប្រសិទ្ធភាព
៦.បន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច ដូចជាគោលដៅ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត …។ល។ ដោយត្រូវត្រួតពិនិត្យ តាមដានគោលដៅទាំងនោះ កុំឱ្យក្លាយជាកន្លែងប្រព្រឹត្តបទល្មើស។
៧.ពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ព្រំដែន
៨.គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងការលែងសត្វពាហនៈពាសវាលពាសកាល នៅតាមទីប្រជុំជន និងទីសាធារណៈ។
៩.គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ធានារក្សានូវសុខសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យផ្សេងៗ (ពិធីបុណ្យឯករាជ្យជាតិ កឋិនទាន ពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ)
១០.រៀបចំកម្លាំងការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ ទូទាំងខេត្ត (៣មណ្ឌល)៕
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ November 2, 2023

អត្ថបទទាក់ទង